គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Ryu Hirose យល់ច្បាស់ពីភាពខ្លាំងរបស់ក្រុមវៀតណាម ប៉ុន្ដែលោក នឹងរៀបចំការលេងទម្រង់បែបប្រយុទ្ធ ជាជាងការលេងបែបការពារ បើទោះបីជាទទួលបរាជ័យក្នុងការប្រកួតនោះក៏ដោយ។ លោក Hirose បានមានប្រសាសន៍ថា៖ “វៀតណាម គឺពិតជាខ្លាំង ប៉ុន្ដែកម្ពុជានឹងព្យាយាមធ្វើឱ្យពួកគេមានបញ្ហា។ យើងនឹងរក្សាការគ្រប់គ្រងបាល់ ហើយលេងវាយសម្រុកក្នុងការប្រកួត ទោះបីជាបរាជ័យក៏ដោយ”។ យើងកំពុងដើរផ្លូវត្រូវហើយ បើទោះបីជាមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ តើយើងនឹងបន្ដរកគ្រាប់បាល់គ្រប់ប្រកួតដែលយើងលេងមែនទេ? សម្រាប់ខ្ញុំវាគឺរឿងបន្ទាប់បន្សំប៉ុណ្ណោះ។ វាកាន់តែសំខាន់ ក្នុងការមើលពីដំណើរការដែលយើងអាចរកគ្រាប់បាល់បាន”។ ...

ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2020 បន្ទាប់ពីយកឈ្នះវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង​ ២-0។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដំរីសឹកថៃ ទទួលជ័យជម្នះ ២-០ កាលពីជើងទី១ ហើយស្មើ ០-០ ក្នុងជើងទី២។ រំឭកកាលប៉ះគ្នាបីលើកកន្លងមកក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមឥណ្ឌូណេស៊ី បរាជ័យទាំងបីលើក។ ក្នុងឆ្នាំ២០០០ ថៃបានយកឈ្នះ ៤-១ ហើយបានយកឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្នុងឆ្នាំ២០០២ បន្ទាប់ពីបញ្ចប់លទ្ធផលក្នុងការប្រកួត១២០នាទី ២-២។ ជួបគ្នាក្នុងឆ្នាំ២០១៦ ការប្រកួតផ្ដាច់ព្រ័ត្រត្រូវបានរៀបចំលេងពីរជើង ដោយជើងទី១ ឥណ្ឌូណេស៊ីឈ្នះ ២-១ ប៉ុន្ដែពួកគេនៅតែមិនអាចក្លាយជាជើងឯក ក្រោយចាញ់ក្នុងជើងទី២ ២-០ (សរុបលទ្ធផលទាំងពីរជើងថៃឈ្នះ ៣-២)។ ទោះយ៉ាងណាក្ដី សម្រាប់ការជួបតតាំងគ្នាលើកនេះ ...