ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាជាមួយ Atletico Madrid លើកិច្ចព្រមព្រៀង ដែលអាចទៅរួចមួយ សម្រាប់ខ្សែប្រយុទ្ធ Alvaro Morata មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។ ខណ:ពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo អាចបន្តនៅ Old Trafford នៅរដូវក្តៅនេះ រួមទាំងការវិលត្រលប់របស់ Anthony Martial បន្ទាប់ពីខ្ចីជើងនៅ Sevilla ប៉ុន្តែក្រុមបិសាចក្រហម នៅតែខ្វះជម្រើសមានគុណភាពនៅតំបន់ប្រយុទ្ធរបស់ខ្លួន ។ យ៉ាងណា ក្លិប Man United ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីមួយរូបទៀត ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ហើយបើយោងទៅតាម The Athletic បានបង្ហាញថា ការនាំយក ...