នាយកក្លឹប Juventus លោក Maurizio Arrivabene បានចេញមុខច្រានចោល ជុំវិញឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ។ ជាក់ស្តែង គ្រូបង្វឹកបណ្ដោះអាសន្នរបស់ United លោក Ralf Rangnick បានបង្ហាញកាលពីខែមុនថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្នើសុំចាកចេញពីក្លឹប បន្ទាប់ពីមិនសូវទទួលបានឱកាសលេងទៀងទាត់ ។ ដោយឡែក Juventus ត្រូវបានគេជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដូចជា Barcelona, Sevilla, Newcastle United និង Tottenham Hotspur ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករសញ្ជាតិបារាំង ។ ...

ខ្សែប្រយុទ្ធ Anthony Martial បាននិយាយផ្ទាល់ប្រាប់អ្នកចាត់ការ Manchester United លោក Ralf Rangnick ថាគេមានបំណងចង់ចាកចេញពីក្លិប។ Martial មានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានតែពីរលើប៉ុណ្ណោះ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ ហើយរកគ្រាប់បាល់បានមួយគ្រាប់។ ទោះបីជាគេមានបំណងចង់ចាកចេញពី Old Trafford លោក Rangnick បានបញ្ជាក់ប្រាប់ក្លិបថា លោកមិនទាន់ទទួលបានសំណើណាមួយសម្រាប់ខ្សែប្រយុទ្ធបារាំងនៅឡើយទេ។ ...