ខ្សែការពារ Hector Bellerin របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានស្នើសុំក្លិបដើម្បីបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គេ ព្រោះចង់វិលត្រលប់ទៅលេងនៅក្លិប Real Betis វិញ ។ ជាក់ស្តែង កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានក្លាយជាជម្រើសទី ៣ នៅក្នុងតំបន់ខ្សែការពារស្លាបស្តាំ របស់គ្រូបង្វឹក លោក Mikel Arteta កាលពីរដូវកាលមុន ដោយស្ថិតនៅពីក្រោយកីឡាករ Takehiro Tomiyasu និង Cedric Soares ។ ហើយយ៉ាងណា បើទោះពីជា Bellerin បានធ្វើដំណើរជាមួយក្រុម Arsenal សម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលក៏ដោយ ប៉ុន្តែអតីតកីឡាករយុវជន Barcelona រូបនេះ ...

ក្លឹប​កាំភ្លើ.ង​ធំ Arsenal បាន​បន្ថែម​កម្តៅ​លើ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Yeremy Pino ពី​ក្លឹប Villarreal ដោយ​ហ៊ាន​ទាំង​ដាក់​សំណើ​នៅ​តម្លៃ​ផ្ទេរ​ខ្ពស់ ដល់ ៤៥ លាន​អឺរ៉ូ។ នេះ​បន្ទាប់​ពី​ក្លឹប​អេស្ប៉ាញ ហាក់​មិន​អើពើ​ចាប់​អារម្មណ៍​ចង់​លក់​កីឡាករ​អេស្ប៉ាញ​ចេញ​ទាល់​តែ​សោះ។ យ៉ាង​ណា​ក្លឹប​ដឹកនាំ​ដោយ​លោក Mikel Arteta សម្លឹង​ការ​ចង់​បន្ថែម​កម្លាំង​ប្រយុទ្ធ ហើយ​ជឿ​លើ​គុណភាព Pino ពិត​ជា​សក្តិសម​នឹង​មក​ចូលរួម​ជួយ​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី ទើប​តែ​ចាប់ផ្តើម។ តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា សំណើ​ចុង​ក្រោយ​នេះ ថា​មិន​ត្រូវ​អាច​នឹង​រង្គើ​ចិត្ត​ក្លឹប​ដឹកនាំ​ដោយ​លោក Unai Emery ដ្បិត​អី​ពេល​ចុង​ក្រោយ ក៏​មិន​សូវ​ប្រើ Pino លើ​ទីលាន​ផង​នោះ។ គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ១៩ ឆ្នាំ បាន​វិវត្ត​ខ្លួន​ពី​ឈុត​ថ្នាល មក​កាន់​ឈុត​ធំ ដូច្នេះ​នេះ​ជា​ប្រាក់​ចំណេញ​លើ​គោក បើ ...

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ត្រូវបានរាយការណ៍ថា ត្រូវបានក្លិបធំពីរនៅអាស៊ីកំពុងចាប់អារម្មណ៍ ចង់បានមកចូលក្រុម។ កីឡាករក្រុមជម្រើសជាតិកាបុងរូបនេះ ត្រូវបានដកស្លាកប្រធានក្រុម និងមិនត្រូវបានកោះហៅចូលរួមការប្រកួតតាំងពីថ្ងៃទី៦ ខែធ្នូដោយសារល្មើសពិន័យនៅក្នុងក្រុម។ យោងតាមប្រភពពីសារព័ត៌មាន CBS បានរាយការណ៍ថា ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nasr បានដាក់សំណើខ្ចីជើង Aubameyang ដល់ដាច់រដូវកាលនេះ ជាមួយកាតព្វកិច្ចទិញផ្ដាច់នៅរដូវក្ដៅខាងមុខ។ ហើយ talkSPORT បានផ្ដល់ដំណឹងថាក្លិបការពារជើងឯពាន AFC Champions League, Al Hilal ក៏ចង់បាន Aubameyang ផងដែរ ប៉ុន្ដែខាងក្លិបកាំភ្លើងធំ មិនទាន់ច្បាស់ថា ខ្សែប្រយុទ្ធរូបនេះមានការពេញចិត្តនឹងចាកចេញឬយ៉ាងណាទេ៕ ប្រភព៖ talkSPORT ...