កាលពីពេលថ្មីៗនេះ វីរបុរសលោក Arsene Wenger បាន​បង្ហើបឲ្យដឹងថា ក្រុមយក្សបារាំង PSG នឹងមិនអាច​មាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការចងជើងកីឡាករឆ្នើម Kylian Mbape បានឡើយ ដោយសារពេលវេលាគឺកាន់តែខើច ស្របពេលកីឡាករផ្ទាល់ក៏កំពុងមាន​ចិត្តងាករេស្រាប់។ ប្រាប់ទៅកាន់ Canal អតីតគ្រូបង្វឹក Arsenal និយាយ៖ ” PSG គឺហាក់ដូចជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាមួយនឹងកីឡាករ Kylian Mbappe ឡើយ។ បើតាម​បទពិសោធន៍របស់ខ្ញុំ ពេលវេលាកាន់តែអូសបន្លាយ នោះការបញ្ចុះបញ្ចូលឲ្យមានការបន្តកុងត្រាថ្មី គឺកាន់តែពិបាក”។ “ខ្ញុំបានរង់ចាំមើលស្ថានការណ៍ Mbappe និង PSG អស់រយៈពេល ១​ ឆ្នាំកន្លះមកហើយ តែមិនមាន​អ្វីជាដុំកំភួនសោះ។ គេគឺជាកីឡាករសំខាន់បំផុតមួយរូបក្នុងក្រុម និង​ទម្រង់លេងរបស់​ PSG។ តែមើលមកទល់ពេលនេះគឺវាហាក់ដូចជាកាន់តែខើចពេលវេលាហើយ ...