កាលពីពេលថ្មីៗនេះ មានដំណឹងល្ហៀងៗមកថា កីឡាករ Barcelona ម្នាក់ហាក់មានបំណងចង់ស្វែងរកទ្រនំថ្មី ខណៈរូបគេក៏កំពុងទទួលបានសំណើជាហូរហែ និងបាននិយាយជាមួយក្រុមម្ចាស់ដី Camp Nou រួចស្រេចក្នុងការចង់ផ្ទេរចេញ ហើយកីឡាកររូបនោះគឺ Neto។ យ៉ាងណា បើទោះជាអ្នកចាំទីដៃទី ២ រូបនេះបង្ហាញការសម្រេចចិត្តយ៉ាងមោះមុតថា នឹងចា.កចេ.ញក៏ពិតមែន តែភាគីខាងក្រុមអាណាព្យាបាលហាក់គ្មានបំណងចង់បាត់បង់កីឡាករប្រេស៊ីលរូបនេះឡើយ ពោលគឺទ.ម្លាយថា Neto នឹងមិនផ្ទេរចេ.ញពីក្រុមដាច់ខាត រហូតដល់ចប់រដូវកាល។ មូលហេតុដែល Barca សម្រេចចិត្តបែបនេះ គឺដោយសារពួកគេយល់ឃើញថា វត្តមានរបស់ Neto គឺសំខាន់សម្រាប់ជំនួសដៃអ្នកចាំទី Marc-Andre ter Stegen ម្ដងម្កាល ប្រសិនបើកីឡាករអាល្លឺម៉ង់មានរបួស ឬក៏ត្រូវការពេលសម្រាកណាមួយ។ បញ្ជាក់ដែរថា Neto មិនសូវបានបង្ហាញខ្លួនជាមួយ Barcelona ប៉ុន្មានឡើយ ...