អ្នកចាត់ការ Jorge Jesus បានឈានដល់ការព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្លិប Benfica ក្រោយពួកគេបរាជ័យ ៣-០ ក្នុងការប្រកួតទល់នឹងគូប្រជែងដ៏តានតឹងរបស់ពួកគេគឺ Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Taca de Portugal។ លោក Jesus បានត្រលប់មកដឹកនាំ Benfica ជាលើកទី២ក្នុងខែសីហា ឆ្នាំ២០២០ ប៉ុន្ដែបានត្រឹមជួយពួកគេទទួលបានតំណែងលេខ៣ក្នុងលីគ សម្រាប់រដូវកាលទី១។ សម្រាប់លទ្ធផលក្នុងតារាងបច្ចុប្បន្ន Benfica ក៏នៅតែឈរលេខ៣ផងដែរ ក្រោយលេងបាន១៥ប្រកួត ដោយឈ្នះ១២លើក ស្មើម្ដងនិងចាញ់ពីរប្រកួត និងមានគម្លាត៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Porto។ សម្រាប់ពានអឺរ៉ុបវិញ លោកដឹកនាំក្រុមបានល្អ ជាពិសេសអាចយកឈ្នះ Barcelona ៣-០ ក្នុងវគ្គចែកពូល និងឈានមកកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយត្រូវជួបតតាំងជាមួយ Ajax៕ ...