អ្នកចាត់ការ Carlo Ancelotti បានឆ្លើយសំណួរជាច្រើនរបស់អ្នកសារព័ត៌មាន មុនការប្រកួត Copa del Rey វគ្គ១៦ក្រុមចុងក្រោយទល់នឹង Elche ហើយលោកក៏បានពន្យល់មូលហេតុពីអវត្តមានរបស់ អ្នកចាំទីឆ្នើម Thibaut Courtois។ នៅក្នុងបញ្ជីកីឡាករដែលត្រៀមសម្រាប់ការប្រកួតនោះ ពុំមានឃើញវត្តមាន អ្នកចាំទីដៃទី១របស់ក្រុមអធិរាជសនោះទេ ហើយនេះអាចជាការផ្ដល់ឱកាសដល់ Andriy Lunin ដើម្បីបញ្ចេញសមត្ថភាព។ ចំពោះមូលហេតុដែល Courtois អវត្តមាន លោក Ancelotti បាននិយាយថា៖ “គេមិនអាចចូលរួមបានទេ។ វាគ្មានអ្វីធ្ងន់ធ្ងរឡើយ, គេនឹងខកខានពីរបីថ្ងៃ វាគឺបែបនេះ។ វាជាបញ្ហាឯកជន ខ្ញុំមិនអាចនិយាយលើសពីនេះបានឡើយ។ ខ្ញុំគិតថា គេនឹងត្រលប់មកប្រកួតនាថ្ងៃអាទិត្យ”។ សូមបញ្ជាក់ថា Courtois បានបង្ហាញគុណផលល្អគាប់ប្រសើរសម្រាប់ក្រុមអធិរាជស សម្រាប់រដូវកាលនេះ ដោយបានជួយពួកគេឈរកំពូលតារាង ...