ការផ្ទេររបស់ខ្សែបម្រើឆ្នើម Casemiro ពីក្រុម Real Madrid ទៅកាន់ក្រុមបិសាចក្រហម Manchester United ហាក់បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលកីឡាកររូបនេះ នឹងត្រូវបញ្ចប់ការចំណាយពេលអស់ជាច្រើនឆ្នាំ នៅទឹកដី Bernabeu ។ ទោះពីជាមានអ្នកសាទរច្រើនក៏ពិតមែន តែក៏មានមនុស្សមួយចំនួន យល់ថានេះអាចជាការគិតខុសមួយ សម្រាប់ក្រុមបិសាចក្រហម ដោយសារតែពួកគេ បានព្យាយាមក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong ជាយូរមកហើយនៅរដូវក្តៅនេះ ។ ហើយយ៉ាងណា សូម្បីតែអតីតកីឡាករ Man Utd លោក Wayne Rooney ក៏មិនគិតថាការផ្ទេរនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ក្រុមរបស់លោក Ten Hag នោះឡើយ ដោយគាត់ថែមទាំងទទូចថា ការផ្ទេរយក De ...