ខ្សែប្រយុទ្ធជប៉ុន Daizen Maeda រកគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតសម្រាប់ Celtic ដោយត្រូវការពេលមិនដល់៤នាទីផង ក្នុងការប្រកួតជ័យជម្នះលើ Hibernian ដោយលទ្ធផល ២-០។ កីឡាករ Josip Juanovic ក៏រកបានមួយគ្រាប់ផងដែរ ក្នុងការប្រកួតតង់ទី១ពីការស៊ុតបាល់ប៉េណាល់ទី ដែលជួយឱ្យ Celtic ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីតាមប្រកៀកក្រុមកំពូលតារាង Rangers ដែលនឹងត្រូវជួបតតាំងជាមួយ Aberdeen នៅថ្ងៃអង្គារនេះ។ ក្រៅពី Maeda កីឡាករជប៉ុនពីររូបផ្សេងទៀត ក៏ទទួលបានឱកាសចូលលេងក្នុងការប្រកួតនេះដែរ ដោយ Reo Hatate លេងក្នុងជម្រើស១១នាក់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ខណៈ Yosuke Ideguchi ត្រូវបានប្ដូរចូលពីកៅអីបម្រុង ប៉ុន្ដែកីឡាករជប៉ុនម្នាក់ទៀតគឺ Kyogo Furuhashi មិនមានវត្តមាននោះទេ ...