ក្លិប Chelsea កំពុងព្យាយាមរិះរកវិធី ដើម្បីរារាំងខ្សែការពារ Cesar Azpilicueta មិនឱ្យចាកចេញនៅរដូវក្ដៅនេះ ដោយមានការភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួម FC Barcelona។ យោងតាមប្រភពពីសារព័ត៌មាន The Times បានរាយការណ៍ថា ប្រធានក្លិបតោខៀវលោក Todd Boehly បានប្រាប់ខ្សែការពារអេស្ប៉ាញរូបនេះ ថាក្លិបនឹងបដិសេធសំណើពី Barcelona។ លោក Boehly ត្រូវបានរាយការណ៍ថា មិនចង់បាត់បង់ខ្សែការពារដែលមានបទពិសោធ និងជាមានភាពជាអ្នកដឹកនាំរូបនេះឡើយ មុនពេលរដូវកាលថ្មីចាប់ផ្ដើម៕ ប្រភព៖ talkSPORT ...
ក្លិបអ្នកមានបុណ្យ Barcelona ត្រូវក្លិបនៅក្របខ័ណ្ឌ Premier League មួយ ប្រាប់ឱ្យពួកគេត្រូវតែចំណាយលុយ ២៥ លានអឺរ៉ូ (២០,៩ លានផោន) ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករទាំង ២ រូបនេះ មុនពេលទីផ្សារដោះដូរបិទបញ្ចប់ទៅវិញ ។ ជាក់ស្តែង ក្លិប Barca បានចុះហត្ថលេខាលើខ្សែការពារ Andreas Christensen ពីក្លឹបតោខៀវរួចហើយ លើការផ្ទេរដោយឥតគិតថ្លៃ ប៉ុន្តែពួកគេនៅតែចង់ពង្រឹងជម្រើសការពាររបស់ខ្លួនបន្ថែមទៀត ជាមួយកីឡាករ Cesar Azpilicueta និង Marcos Alonso ។ ហើយមិនតែប៉ុណ្ណោះ បើយោងតាមប្រភពពី Sport បានឱ្យដឹងថា Barca សង្ឃឹមថានឹងអាចធ្វើការចរចាបន្ថែមទៀតជាមួយក្លិប Chelsea នៅសប្តាហ៍នេះ ...