អតីតកីឡាករជើងចាស់នៃក្លឹបតោខៀវ Chelsea លោក Frank Leboeuf បាននិយាយកាលពីពេលកន្លងទៅថា ប្រសិនណាជាក្លឹបចង់ឈ្នះពានរង្វាន់ Premier League រដូវកាលក្រោយ ចាំបាច់គឺត្រូវតែយក Kylian Mbappe ចេញពីក្លឹប Paris Saint-Germain។ យើងមកមើលរដូវកាលនេះ Chelsea ដែលឈ្នះតែ ១ នៅ ៧ ប្រកួតចុងក្រោយក្នុងលីគ បានចាញ់ពិន្ទុធៀបនឹង Man City ដល់ទៅ ១២ ពិន្ទុ នេះមានន័យឱកាសលើកពានរបស់តោខៀវ គឺបាត់បង់សឹងតែ ៩០ ភាគរយទៅហើយ។ យ៉ាងណាប្រាប់ប៉ុស្តិ៍ ESPN FC លោក Leboeuf យល់ឃើញថា មានតែរង់ចាំដល់ឱកាសសារក្រោយ ...
ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងកាន់តែកៀកជិតបញ្ចប់ការចុះហត្ថលេខាលើ ខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីពួកគេបានផ្តល់ជូនកិច្ចសន្យា ដែលមានភាពល្អប្រសើជាង ក្រុមក្រុមតោខៀវ Chelsea សម្រាប់តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ ។ ជាការពិតណាស់ Rudiger នឹងត្រូវផុតកុងត្រាបច្ចុប្បន្នរបស់គេ នៅដំណាច់រដូវកាលនេះ ហើយយោងតាមប្រភពជាច្រើនបានបង្ហាញថា រូបគេថែមទាំងបានច្រានចោល ការផ្តល់ជូនសំណើជាច្រើនលើក ពីសំណាក់ក្លិប Chelsea ទៀតផង ។ ជាក់ស្តែង ក្លឹបតោខៀវកំពុងចង់ផ្តល់ប្រាក់ឈ្នួលដល់ Rudiger ក្នុងមួយសប្តាហ៍ ប្រហែល ១៤០ ០០០ ផោន ប៉ុន្តែកីឡាករវ័យ ២៨ ឆ្នាំ ចង់បានទ្វេដង ដែលជាហេតុធ្វើឲ្យក្លិបនៅអង់គ្លេសមួយនេះ មិនអាចមានលទ្ធភាពផ្តល់ជូនបាន ...
អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Thomas Tuchel បាននិយាយក្រោយចប់ការប្រកួត ជុំវិញការមិនសប្បាយចិត្ត ដែលក្រុមលេងត្រឹមស្មើ Brentford ១-១ នាំឲ្យគម្លាតពិន្ទុរបស់ពួកគេ ចាញ់ក្រុមកំពូលតារាង Man City ដល់ទៅ ៨ ពិន្ទុឯណោះ។ ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក៏បញ្ជាក់ច្បាស់ៗ ថាក្រុមតោខៀវ នឹងមិនសង្ឃឹមអាចលើកពានរង្វាន់ Premier League នោះទេ បើផ្អែកទៅតាមស្ថានភាពដែលកំពុងជួបប្រទះសព្វថ្ងៃ ពោលលើបញ្ហាចម្បង ២ ទី ១) កីឡាករមានកើតជំងឺ COVID-19 និង ទី ២) កីឡាករជាច្រើនរងរបួ.សបន្តកន្ទុយគ្នា។ Tuchel ថា៖ “តើយើងដោះស្រាយរឿងនេះយ៉ាងម៉េច យើងឃើញករណីកីឡាករកើតកូវីដ ...