ក្លិប Tottenham Hotspur ត្រៀមចាយ៤១លានផោន ដើម្បីបង់ថ្លៃផ្ទេរខ្សែការពារ Cristian Romero ឱ្យចូលរួមជាមួយពួកគេជាអចិន្ដ្រៃយ៍ ក្រោយខ្ចីជើងកីឡាករូបនេះមួយរដូវកាល។ ខ្សែការពារកណ្ដាលជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញភាពលេចធ្លោ សម្រាប់ការបង្ហាញខ្លួនក្នុងរដូវកាលដំបូងនៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ដែលខ្ចីជើងគេពីក្លិបអ៊ីតាលី Atalanta។ ហើយ Spurs នឹងបំពេញកាតព្វកិច្ចទិញផ្ដាច់កុងត្រា កីឡាករវ័យ២៤ឆ្នាំពី Atalanta មកធ្វើជាកីឡាកររបស់ពួកគេពេញសិទ្ធិ៕ ប្រភព៖ talkSPORT ...