នៅការបោះឆ្នោតពានរង្វាន់ The Best FIFA Men’s Player of the Year សម្រាប់ឆ្នាំ ២០២១ គឺយើងបានរកឃើញហើយ បានទៅលើខ្សែប្រយុទ្ធនៃក្លឹប Bayern Munich និងជម្រើសជាតិប៉ូឡូញ គឺ Robert Lewandowski។ យ៉ាងណាមកមើលការបោះឆ្នោតតំណាងនៃអ្នកចាត់ការក្រុមជម្រើសជាតិឯណេះ គ្រូរបស់ព័រទុយហ្គាល់ លោក Fernando Santos បែរជាមិនជ្រើសយកឈ្មោះកូនក្រុមរបស់ខ្លួនទៅវិញ ខណៈដែលភាគច្រើន អ្នកចាត់ការក្រុមឯទៀតរមែងជ្រើសយកយ៉ាងហោចណាស់ ១ នៃកីឡាករក្នុងក្រុមរបស់ខ្លួន។ មកមើលការបោះឆ្នោតរបស់ លោក Santos បែរជាជ្រើសយក Robert Lewandowski, Lionel Messi និង Mohamed Salah ...
ថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបប្រាប់ពីឆ្នាំណា ដែលខ្លួននឹងពិចារណាចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីទទួលបានរង្វាន់មួយផ្សេងទៀត ពីសំណាក់ FIFA ។ ជាក់ស្តែងកីឡាករដែលមានវ័យ ៣៦ ឆ្នាំរូបនេះ មានអាជីពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងពិភពបាល់ទាត់ ដោយបានឈ្នះពានរង្វាន់នៅទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងក្រុមកំពូលៗដូចជា Manchester United, Real Madrid និង Juventus ។ ហើយនៅក្នុងចំណោមសមិទ្ធិផលទាំងនោះ ក៏រួមមានទាំងពានរង្វាន់ Champions League ចំនួនប្រាំ ពានរង្វាន់លីគចំនួន ៧ និងពានរង្វាន់ក្នុងស្រុកចំនួន ៦ ក៏ដូចជា Ballon d’Or ចំនួនប្រាំដងផងដែរ ។ ដោយឡែក ក្នុងពិធីប្រគល់ពានរង្វាន់ ...
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ក្លិប Barcelona បានប្រកាសថា គម្រោងពិភាក្សាកិច្ចសន្យាថ្មីសម្រាប់ Lionel Messi ត្រូវបានលុបចោល ហើយខ្សែប្រយុទ្ធអាហ្សង់ទីន អាចចាកចេញពីទឹកដី Camp Nou ដោយមិនមានតម្លៃផ្ទេរ ក្រោយរួមរស់ជាមួយគ្នា អស់ពេល១៧ឆ្នាំ។ ក្លិបកាតាឡូញ៉ា មិនអាចរក្សាតារាឆ្នើមបំផុតក្នុងក្រុមឱ្យនៅបន្ដជាមួយពួកគេបាន ដោយសារបញ្ហាហិរញ្ញវត្ថុ រួមជាមួយច្បាប់កំណត់ដោយលីគកំពូលអេស្ប៉ាញ។ ៥ថ្ងៃបន្ទាប់ Messi ត្រូវបានប្រកាសពីការផ្ទេរទៅក្លិបយក្សបារាំង Paris Saint-Germain។ ដោយឡែកការចាកចេញរបស់ Cristiano Ronaldo ពីក្លិប Juventus ជារឿងមួយខុសប្លែកពីគ្នា។ មិនសូវខុសពីអ្វីដែលបានកើតឡើងនៅ Real Madrid, ខ្សែប្រយុទ្ធព័រទុយហ្កាល់ មានអារម្មណ៍ឆ្អែតឆ្អន់នៅអ៊ីតាលី ហើយចង់បន្ដការប្រកួតប្រជែងផ្សេងទៀត ទើបសម្រេចចិត្តផ្លាស់មកចូលរួមក្លិបចាស់ Manchester ...