Edinson Cavani ចាប់​តាំង​ពី​ផុត​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល Manchester United មក​ទល់​ពេល​នេះ គេ​មិន​ទាន់​រក​បាន​ទ្រនំ​ថ្មី​ឈរ​ជើង​នៅ​ឡើយ ឥឡូវ​ស្រាប់​ទទួល​ដំណឹង ក្លឹប​នៅ​លីគ​បារាំង ​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​អ៊ុយរុយហ្គាយ​ត្រលប់​ទៅ​វិញ។ បើ​តាម​សារព័ត៌មាន Fabrice Hawkins ចុះ​ផ្សាយ​ថា ក្លឹប Nice កំពុង​បង្កើត​ក្តី​សង្ឃឹម​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​ឲ្យ​ទៅ​ចូលរួម​នៅ​ក្របខ័ណ្ឌ Ligue 1 ម្តង​ទៀត ដ្បិត​អី​ក្របខ័ណ្ឌ​បារាំង ទើប​ចាប់ផ្ដើម​បាន​ពីរ​ជុំ​ប៉ុណ្ណោះ។ រំឭក​ឲ្យ​ដឹង​ថា Cavani ធ្លាប់​បាន​ឈរ​ជើង​នៅ Ligue 1 បាន​ច្រើន​រដូវ​កាល តែ​ជាមួយ​ក្លឹប PSG ហើយ Nice នេះ​សោត ធ្លាប់​តែ​ជា​ក្លឹប​គូ​ប្រជែង​ប៉ុណ្ណោះ​ឯង។ ដូច្នេះ​យើង​ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​ប្រអប់​ខាង​លើ ថា​តើ​គេ​នឹង​សម្រេច​ចិត្ត​បែប​ណា។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ​បារាំង Ligue ...

Manchester United បានវាយបកតាមស្មើ Newcastle ក្នុងការប្រកួត Premier League ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទនេះ។ គ្រាប់បាល់របស់ Cavani បានធានាថា លោក Rangnick មិនទាន់បរាជ័យនោះទេ ក្នុងការដឹកនាំការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្ដែបើមើលពិន្ទុក្នុងតារាង Top 4 ពួកគេហាក់នៅដាច់ឆ្ងាយ។ Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ពីការចូលរួមលេង ១៧លើក និងមានគម្លាត៧ពិន្ទុពីតំបន់ Top 4 ខណៈ Newcastle កំពុងត្រដាបត្រដួសនៅបាតតារាងមាន១១ពិន្ទុពីការលេង១៩ប្រកួត៕ ...