ក្លិបតោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​ មានការចាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​កិច្ច​សន្យា​រយៈ​ពេល​វែង​ថ្មី​មួយផ្សេងបន្ថែមទៀត ដល់​អ្នក​ចាំទី Edouard Mendy ។ ជាក់ស្តែង កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ត្រូវបានចុះហត្ថលេខានាំយកមកពីក្រុម Rennes ក្នុងខែកញ្ញា ឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក គេត្រូវបានចាត់ទុកថាជាអ្នកចាំទីដៃទីមួយ ជំនួស Kepa Arrizabalaga ។ ក្នុង​រដូវ​កាល​នោះ Mendy បាន​រក្សា​ Clean Sheet ប្រាំបួនលើក ​នៅគ្រប់ការប្រកួតទាំងអស់ ខណ:ថែមទាំងបាននាំយក Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ និងបាន​យក​ឈ្នះ Manchester City នៅពានរង្វាន់ UCL ផងដែរ ។ ហើយបើទោះពីជាកុងត្រារបស់គេ នៅបន្តរហូតដល់ឆ្នាំ ...