អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថាកំពុងប្រាប់ឱ្យថា្នក់ដឹកនាំរបស់ក្លិប ធ្វើការស្វែងរកអ្នកចាំទីថ្មី សម្រាប់ក្រុមរបស់លោក នៅរដូវក្តៅនេះ ។ ជាក់ស្តែងក្លិបបិសាចក្រហម បានចាប់ផ្តើមរដូវកាលថ្មី ជាមួយកីឡាករ David de Gea ដែលនៅតែជាជម្រើសដៃទីមួយ សម្រាប់ក្រុម ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះ នឹងឈានចូលវ័យ ៣២ ឆ្នាំហើយ នៅចុងឆ្នាំនេះ ។ ជាងនេះទៅទៀត De Gea ក៏នឹងត្រូវក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះ បើទោះបីជាក្រុម Man United មានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត ជូនដល់កីឡាករសញ្ជាតិអេស្ប៉ាញក្តី ។ មែនទែនទៅ Man Utd ...