ក្លិប Everton កំពុងបង្ហាញការចាប់អារម្មណ៍លោក Roberto Martinez មកចូលកាន់តួនាទីអ្នកចាត់ការក្លិបដែលកំពុងទំនេរ ក្រោយបញ្ចប់តំណែងលោក Rafa Benitez។ មានការរាយការណ៍ថា ក្លិបស្ករគ្រាប់ចង់បានអតីតគ្រូបង្វឹករបស់ពួកគេត្រលប់មកទឹកដី Goodison Park ជាថ្មី ហើយក៏បានធ្វើការទាក់ទងទៅកាន់សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក ជុំវិញសំណើនេះ។ លោក Martinez ធ្លាប់ដឹកនាំ Everton ម្ដង ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៦។ បន្ទាប់មកលោកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក ក្នុងខែសីហា ឆ្នាំ២០១៦ ដោយបានជួយពួកគេទទួលបានលេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមបិសាចក្រហមបែលហ្ស៊ិក បានកាន់កាប់តំណែងលេខ១ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ហើយពួកគេជាក្រុមមួយដែលមានក្ដីរំពឹងខ្ពស់ថា អាចប្រជែងតំណែងជើងឯក ...