ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់យកតារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស ២ រូបនេះ គឺជាជម្រើសដ៏មានសក្តានុពលសម្រាប់ជំនួសកីឡាករ Frenkie de Jong របស់ក្រុម Barcelona ។ ជាក់ស្តែង De Jong បានក្លាយជាគោលដៅផ្ទេរដ៏ធំមួយសម្រាប់ក្រុមបិសាចក្រហម Man United អំឡុងរដូវក្តៅ ប៉ុន្តែយ៉ាងណាការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford រហូតមកដល់ពេលនេះ កំពុងជួបប្រទះនឹងបញ្ហាជាច្រើន ។ ហើយឥឡូវនេះ វាត្រូវបានគេយល់ថាក្លិប United អាចនឹងបរាជ័យ ក្នុងការនាំយក De Jong នៅចំពេលក្លិបគូប្រជែង Chelsea ក៏បានចូលរួមការប្រជែង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះផងដែរ ។ ...

ក្លឹប Barcelona មាន​មូលហេតុ​ជា​ច្រើន ដែល​ព្យាយាម​ចង់​លក់​ចេញ Frenkie de Jong ឲ្យ​បាន​សម្រេច​ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដោយ​ហេតុផល​ចម្បង​គឺ​កត្តា​ហិរញ្ញវត្ថុ ព្រោះ​អី​កីឡាករ​ហូឡង់ ជា​សមាជិក​ស៊ី​ថ្លៃ​បំផុត​មួយ ហើយ​តម្លៃ​ផ្ទេរ​ចេញ រំពឹង​អាច​កើប​ចំណូល​ខ្ពស់​ចូល​ហោប៉ៅ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា​កីឡាករ​ផ្ទាល់ មិន​មាន​ចិត្ត​ចង់​ចាកចេញ​ប៉ុន្មាន​នោះ​ទេ ហើយ​បើ​និយាយ​អំពី​ការ​ផ្ទេរ​ទៅ​ក្លឹប Man Utd វិញ ខាង​ភាគី​ក្លឹប​អង់គ្លេស​ព្យាយាម​ចែចូវ​ច្រើន​លើក​ច្រើន​សារ​ក៏​នៅ​តែ​មិន​សម្រេច។ ឥឡូវ​អស់​ការ​អត់.ធ្មត់​នឹង​ក្លឹប​ប.ង្ខំ​ពេក ក៏​នាំ​ឲ្យ​កីឡាករ​វ័យ ២៥ ឆ្នាំ ជ្រើស​យក​ផ្លូវ​បែក តែ​ព្រម​លុះត្រា​ឆ្លង​កាត់​សំណើ​ក្លឹប​ ២ ជោគជ័យ។ តាម​សារព័ត៌មាន Sky Sport Germany រាយការណ៍​ថា បើ​មិន​បាន​ការ​ផ្ទេរ​ទៅ​ក្លឹប Chelsea ឬ Bayern Munich ទេ នោះ ...