ខ្សែការពារ Hector Bellerin របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានស្នើសុំក្លិបដើម្បីបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គេ ព្រោះចង់វិលត្រលប់ទៅលេងនៅក្លិប Real Betis វិញ ។ ជាក់ស្តែង កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានក្លាយជាជម្រើសទី ៣ នៅក្នុងតំបន់ខ្សែការពារស្លាបស្តាំ របស់គ្រូបង្វឹក លោក Mikel Arteta កាលពីរដូវកាលមុន ដោយស្ថិតនៅពីក្រោយកីឡាករ Takehiro Tomiyasu និង Cedric Soares ។ ហើយយ៉ាងណា បើទោះពីជា Bellerin បានធ្វើដំណើរជាមួយក្រុម Arsenal សម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលក៏ដោយ ប៉ុន្តែអតីតកីឡាករយុវជន Barcelona រូបនេះ ...