ក្លិបធំនៅអ៊ីតាលី គឺ AC Milan និង Inter Milan ត្រូវបានគេរាយការណ៍មកថា បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ។ ជាក់ស្តែង កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ នៅតែព្យាយាមបង្ខំឱ្យមានការចាកចេញពីក្រុមបិសាចក្រហម នៅពេលដែលរូបគេ ព្យាយាមស្វែងរកឱកាស ដើម្បីលេងនៅក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាល ២០២២-២៣ នេះ​ ។ ហើយយ៉ាងណា យោងតាមអ្នកកាសែតអ៊ីតាលី Tancredi Palmeri បានបង្ហាញឱ្យដឹងថាទីភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes ថ្មីៗនេះ បានទាក់ទងជាមួយក្លិបនៅ​ ...