កាលពីរដូវក្តៅ ឆ្នាំ ២០១៩ Joao Felix បានផ្ទេរចូលនៅតម្លៃបំបែកកំណត់ត្រា ១២៧,២ លានអឺរ៉ូ មកកាន់ក្លឹបអេស្ប៉ាញ Atletico Madrid តែយ៉ាងណា សមិទ្ធផលរបស់គេជាមួយក្លឹបអេស្ប៉ាញ ហាក់មិនជោគជ័យដូចការគ្រោងទុកឡើយ។ ជាក់ស្តែងនៅ ៩៤ ប្រកួត អាចរកបានតែ ២២ គ្រាប់និង Assist ១២ លើកប៉ុណ្ណោះ។ យ៉ាងណាបើតាមសារសំឡេងបែកធ្លាយ ដែលចុះផ្សាយដោយគេហទំព័រ Record របស់ព័រទុយហ្គាល់បានឲ្យដឹងថា ដើមឡើយពេលផ្ទេរចេញពី ក្លឹប Benfica គឺ Felix ត្រូវបានភ្នាក់ងារ Jorge Mendes តម្រង់ទិសចង់ឲ្យផ្ទេរទៅក្លឹប Manchester City ឯណោះទេ តែដោយសារកញ្ចប់ចំណាយសារនោះ ...