ថ្មីៗនេះ ខ្សែការពារឆ្នើម Jules Kounde បានបញ្ជាក់ថារូបគេ មានឱកាសដើម្បីចូលរួមជាមួយក្លិបតោខៀវ Chelsea ពីក្រុម Sevilla នៅរដូវក្តៅនេះ ប៉ុន្តែយ៉ាងណា នៅចុងបញ្ចប់គេបានសម្រេចចិត្តផ្លាស់ ទៅកាន់ក្លិប Barcelona ជំនួសវិញ ។ ជាក់ស្តែង ក្លិប Chelsea ត្រូវ​បាន​គេ​ជឿ​ថា​ ហាក់ខិតជិតក្នុងការ​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះទៅហើយ ​កាល​ពី​ខែ​មុន ​មុន​ពេល Barcelona ចូលមកប្រជែង ​ដើម្បី​នាំយក Kounde មកកាន់ទឹកដី Camp Nou ។ ហើយមិនតែប៉ុណ្ណោះ Kounde បាននិយាយថាក្រុមតោខៀវ គឺជាគោលដៅចម្បងមួយសម្រាប់គេ នៅរដូវក្តៅនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី គេមិនបានបដិសេធឱកាស ដើម្បីចូលរួមជាមួយក្លិបយក្សកាតាឡានបាននោះឡើយ ជាពិសេសនៅពេលដែលក្លិប ...