ក្លិប Manchester City កំពុងចរចាក្នុងការផ្ទេរខ្សែប្រយុទ្ធ Julian Alverez មកចូលក្រុមពីក្លិប River Plate។ យោងតាមប្រភពពីអាហ្សង់ទីន បានប្រាប់ទៅសារព័ត៌មាន Sky Sports ថា ខ្សែប្រយុទ្ធរូបនេះមានតម្លៃផ្ដាច់កុងត្រា ១៥ ទៅ១៧លានផោន។ បច្ចុប្បន្នកុងត្រារបស់ Alvarez ជាមួយ River Plate នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ២០២២។ ក្លិប Man City បានតាមដានស្ថានភាពរបស់ Alvarez កន្លងមកដូចទៅនឹងក្លិបធំៗមួយចំនួនផ្សេងទៀតដែរ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ធ្លាប់លេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៥ប្រកួតមកហើយ។ Alvarez រកគ្រាប់បាល់បាន៣៦គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២៥លើក ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតសម្រាប់ក្រុម River Plate៕ ប្រភព៖ Sky ...