នាយកក្លឹប Juventus លោក Maurizio Arrivabene បានចេញមុខច្រានចោល ជុំវិញឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ។ ជាក់ស្តែង គ្រូបង្វឹកបណ្ដោះអាសន្នរបស់ United លោក Ralf Rangnick បានបង្ហាញកាលពីខែមុនថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្នើសុំចាកចេញពីក្លឹប បន្ទាប់ពីមិនសូវទទួលបានឱកាសលេងទៀងទាត់ ។ ដោយឡែក Juventus ត្រូវបានគេជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដូចជា Barcelona, Sevilla, Newcastle United និង Tottenham Hotspur ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករសញ្ជាតិបារាំង ។ ...