Karim Benzema បាន​បញ្ជាក់​ច្បាស់ អំពី​មហិច្ឆតា​ធំធេង​ជាង​មុន ដែល​ខ្លួន​កំពុង​មាន​នៅ​ក្លឹប Real Madrid ​បន្ទាប់​ការ​ចាកចេញ​របស់​មិត្ត​សម្លាញ់ Cristiano Ronaldo។ ជា​ការ​ពិត កីឡាករ​ព័រទុយហ្គាល់​បាន​ចែក​ផ្លូវ​ពី​អធិរាជ​ស នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៨ ហើយ​សព្វថ្ងៃ​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Man Utd ឯ​ណោះ។ នៅ​យប់​នេះ ក្លឹប Real Madrid កំណត់​ត្រូវ​ទៅ​ជួប​ក្លឹប​ម្ចាស់​ជើង​ឯក Europa League នៅ​ឯ​ប្រទេស​ហ្វាំងឡង់ ដើម្បី​ដណ្តើម​ពាន UEFA Super Cup ហើយ​ងាក​ទៅ​មតិ​យល់​ឃើញ​របស់​កីឡាករ​បារាំង ក៏​បាន​ឆ្លៀត​រៀបរាប់​ពាក់ព័ន្ធ​នឹង​ក្រោយ​ការ​ចាកចេញ​របស់ CR7 ផង​ដែរ។ Benzema និយាយ៖ “វា​ជា​ការ​ពិត ដែល​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​មុន ​ក្រោយ​ពេល​ដែល ...