ក្លិប Newcastle United កំពុងព្យាយាមក្នុងការផ្ទេរ ខ្សែបម្រើ James Maddison របស់ Leicester City អំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។ ក្លិបកញ្ជ្រោងខៀវ បានបដិសេធសំណើ៤០លានផោន របស់ក្លិបសារិកាព្រៃ សម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ ប៉ុន្ដែ Newcastle ក៏នឹងផ្ដល់សំណើថ្មីមួយទៀត ដើម្បីបន្ដការចរចាកីឡាករអង់គ្លេសរូបនេះ។ ក្លិប Leicester ត្រូវបានរាយការណ៍ថា ចង់បានតម្លៃផ្ទេរ ៥០លានផោន សម្រាប់ការផ្ទេរ Maddison ដែលផុតកុងត្រាជាមួយពួកគេនៅរដូវក្ដៅឆ្នាំក្រោយ៕ ...

Liverpool បានបរាជ័យលើកទី២ ក្នុងរដូវកាលនេះនៅ Premier League ក្រោយចាញ់ក្រោមថ្វីជើងរបស់ Leicester City ដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ Ademola Lookman ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Leicester ក្នុងការប្រកួតតង់ទី២ ខណៈអ្នកចាំទី Kasper Schmeichel សង្គ្រោះបាល់ប៉េណាល់ទី ដែលស៊ុតដោយខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម។ នេះជាបរាជ័យទី២របស់ក្រុមលោក Jurgen Klopp ក្នុងលីគកំពូលអង់គ្លេស រដូវកាលនេះ ដោយពួកគេមានគម្លាត៦ពិន្ទុពីក្រុមកំពូលតារាង Manchester City៕ ...