ខ្សែប្រយុទ្ធ Aleksandar Mitrovic រកគ្រាប់បាល់៥០គ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងចំនួនប្រកួតតិចជាង Cristiano Ronaldo និង Lionel Messi។ កីឡាករឆ្នើមរបស់ Fulham រូបនេះ រកគ្រាប់បាល់៥០គ្រាប់ ក្នុងចំណោម៧៦ប្រកួតឱ្យក្រុមជម្រើសជាតិស៊ែប៊ី ដោយជួយពួកគេឈ្នះន័រវែស ក្នុងការប្រកួត UEFA Nations League ក្នុងលីគ B ហើយបានប្រូម៉ូតមកកាន់លីគ A។ ហើយខ្សែប្រយុទ្ធរូបនេះ មានស្ថិតិការប្រកួតប្រសើរជាង Ronaldo និង Messi  នៅពេលដែលកីឡាករទាំងពីររូបនេះ រកបាន៥០គ្រាប់ឱ្យប្រទេសរបស់ខ្លួន។ Ronaldo លេង ១១៤ ខណៈ Messi លេង១០៧ ដើម្បីអាចរកបាន៥០គ្រាប់៕ ...

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ក្លិប Barcelona បានប្រកាសថា គម្រោងពិភាក្សាកិច្ចសន្យាថ្មីសម្រាប់ Lionel Messi ត្រូវបានលុបចោល ហើយខ្សែប្រយុទ្ធអាហ្សង់ទីន អាចចាកចេញពីទឹកដី Camp Nou ដោយមិនមានតម្លៃផ្ទេរ ក្រោយរួមរស់ជាមួយគ្នា អស់ពេល១៧ឆ្នាំ។ ក្លិបកាតាឡូញ៉ា មិនអាចរក្សាតារាឆ្នើមបំផុតក្នុងក្រុមឱ្យនៅបន្ដជាមួយពួកគេបាន ដោយសារបញ្ហាហិរញ្ញវត្ថុ រួមជាមួយច្បាប់កំណត់ដោយលីគកំពូលអេស្ប៉ាញ។ ៥ថ្ងៃបន្ទាប់ Messi ត្រូវបានប្រកាសពីការផ្ទេរទៅក្លិបយក្សបារាំង Paris Saint-Germain។ ដោយឡែកការចាកចេញរបស់ Cristiano Ronaldo ពីក្លិប Juventus ជារឿងមួយខុសប្លែកពីគ្នា។ មិនសូវខុសពីអ្វីដែលបានកើតឡើងនៅ Real Madrid, ខ្សែប្រយុទ្ធព័រទុយហ្កាល់ មានអារម្មណ៍ឆ្អែតឆ្អន់នៅអ៊ីតាលី ហើយចង់បន្ដការប្រកួតប្រជែងផ្សេងទៀត ទើបសម្រេចចិត្តផ្លាស់មកចូលរួមក្លិបចាស់ Manchester ...