ខ្សែបម្រើឆ្នើម Luka Modric ត្រូវ​បាន​គេ​រាយការណ៍​ថា​ គ្មានបំណងចង់ដើរចេញពីក្រុម Real Madrid ឡើយ បន្ទាប់ពីបានបដិសេធឱកាស វិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយក្រុម Manchester City។ ជាក់ស្តែង ជាមួយនឹងកិច្ចសន្យា ដែលកំពុងជិតផុតកំណត់នៅទឹកដី Bernabeu កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ គឺមានសេរីភាពក្នុងការពិភាក្សាជាមួយក្លិបបរទេសផ្សេងទៀត ។ ហើយថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា មានក្លិបមួយចំនួនននៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស រួមទាំង Man City បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអតីតតារាឆ្នើមរបស់ក្រុម Tottenham Hotspur រូបនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ បើយោងតាម El ...