ក្លិប Manchester City កំពុងចរចាក្នុងការផ្ទេរខ្សែប្រយុទ្ធ Julian Alverez មកចូលក្រុមពីក្លិប River Plate។ យោងតាមប្រភពពីអាហ្សង់ទីន បានប្រាប់ទៅសារព័ត៌មាន Sky Sports ថា ខ្សែប្រយុទ្ធរូបនេះមានតម្លៃផ្ដាច់កុងត្រា ១៥ ទៅ១៧លានផោន។ បច្ចុប្បន្នកុងត្រារបស់ Alvarez ជាមួយ River Plate នឹងផុតកំណត់នៅខែធ្នូ​ ឆ្នាំ២០២២។ ក្លិប Man City បានតាមដានស្ថានភាពរបស់ Alvarez កន្លងមកដូចទៅនឹងក្លិបធំៗមួយចំនួនផ្សេងទៀតដែរ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ធ្លាប់លេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៥ប្រកួតមកហើយ។ Alvarez រកគ្រាប់បាល់បាន៣៦គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២៥លើក ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតសម្រាប់ក្រុម River Plate៕ ប្រភព៖ Sky ...

ខ្សែបម្រើឆ្នើម Luka Modric ត្រូវ​បាន​គេ​រាយការណ៍​ថា​ គ្មានបំណងចង់ដើរចេញពីក្រុម Real Madrid ឡើយ បន្ទាប់ពីបានបដិសេធឱកាស វិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយក្រុម Manchester City។ ជាក់ស្តែង ជាមួយនឹងកិច្ចសន្យា ដែលកំពុងជិតផុតកំណត់នៅទឹកដី Bernabeu កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ គឺមានសេរីភាពក្នុងការពិភាក្សាជាមួយក្លិបបរទេសផ្សេងទៀត ។ ហើយថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា មានក្លិបមួយចំនួនននៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស រួមទាំង Man City បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអតីតតារាឆ្នើមរបស់ក្រុម Tottenham Hotspur រូបនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ បើយោងតាម El ...