អតីតខ្សែបម្រើក្រុម Arsenal និង Chelsea លោក Emmanuel Petit បានជំរុញឲ្យខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial ដើរចេញពីក្រុមបិសាចក្រហម Manchester United ទៅ ។ ជាក់ស្តែង Pogba បានរីករាយជាមួយនឹងការចាប់ផ្តើមយ៉ាងល្អ ដោយ Assists បាន ៤ លើក ក្នុងថ្ងៃបើកឆាករបស់ក្រុម United លើក្រុម Leeds United ប៉ុន្តែយ៉ាងណា កីឡាករធ្លាប់ឈ្នះ World Cup រូបនេះ​ត្រូវអវត្តមានពីទីលានវិញ តាំងពីខែវិច្ឆិកាមកម្ល៉េះ ដោយសាររបួស ។ ហើយមិនតែប៉ុណ្ណោះ ...

យោងតាមប្រភពពីសារព័ត៌មាន talkSPORT បានឱ្យដឹងថា ខ្សែបម្រើ Jesse Lingard នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Manchester United ក្រោមកិច្ចសន្យាខ្ចីជើងក្នុងតម្លៃដែលត្រូវបានរំពឹងថាប្រមាណ ៣,៥លានផោន។ ក្លិបសារិកាព្រៃ បានបង្ហាញការចង់បានខ្សែបម្រើប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្ដែពួកគេមានសំណើដែលមានតម្លៃទាបជាងនេះនៅលើតុ ហើយរំពឹងថាអាចនឹងពិចារណាការចរចាជាថ្មី។ កីឡាករវ័យ២៩ឆ្នាំរូបនេះ បានចូលរួម Man Utd តាំងពីអាយុ៧ឆ្នាំ ហើយបានបង្ហាញពីការចង់ចាកចេញពីក្លិបមុនដាច់រដូវកាលនេះ ប៉ុន្ដែការចាកចេញពិបាកនឹងសម្រេចទៅបាន ដោយសារលក្ខខណ្ឌដែល Man Utd កំណត់លើកុងត្រារបស់គេ៕ ...

នាយកក្លឹប Juventus លោក Maurizio Arrivabene បានចេញមុខច្រានចោល ជុំវិញឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ។ ជាក់ស្តែង គ្រូបង្វឹកបណ្ដោះអាសន្នរបស់ United លោក Ralf Rangnick បានបង្ហាញកាលពីខែមុនថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្នើសុំចាកចេញពីក្លឹប បន្ទាប់ពីមិនសូវទទួលបានឱកាសលេងទៀងទាត់ ។ ដោយឡែក Juventus ត្រូវបានគេជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដូចជា Barcelona, Sevilla, Newcastle United និង Tottenham Hotspur ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករសញ្ជាតិបារាំង ។ ...

Manchester United បានវាយបកតាមស្មើ Newcastle ក្នុងការប្រកួត Premier League ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទនេះ។ គ្រាប់បាល់របស់ Cavani បានធានាថា លោក Rangnick មិនទាន់បរាជ័យនោះទេ ក្នុងការដឹកនាំការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្ដែបើមើលពិន្ទុក្នុងតារាង Top 4 ពួកគេហាក់នៅដាច់ឆ្ងាយ។ Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ពីការចូលរួមលេង ១៧លើក និងមានគម្លាត៧ពិន្ទុពីតំបន់ Top 4 ខណៈ Newcastle កំពុងត្រដាបត្រដួសនៅបាតតារាងមាន១១ពិន្ទុពីការលេង១៩ប្រកួត៕ ...