គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ថ្មីៗនេះ បានចេញមុខធ្វើការបញ្ជាក់ច្បាស់លាស់ហើយ ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធ Marcus Rashford នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បិទទ្វារទៅវិញ ។ ជាក់ស្តែង នៅមួយរយ:ពេលចុងក្រោយនេះ របាយការណ៍មួយបានអះអាងថា ក្លិបយក្សបារាំង Paris Saint-Germain បានទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករសញ្ជាតិអង់គ្លេស ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ដែលអាចទៅរួចទៅកាន់ទីក្រុងប៉ារីស។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរអំពីការរំពឹងទុកជុំវិញរឿងផ្ទេរនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Ten Hag បានទទូចថា Rashford និងមិនផ្លាស់ប្តូរទៅណានោះទេ នៅរដូវក្តៅនេះ ។ លើសពីនេះ អ្នកចាត់ការក្រុមសញ្ជាតិហូឡង់ បាននិយាយថា ៖ “គាត់ពិតជាសំខាន់ណាស់ ...

ក្លិប Manchester United បានប្រកាសជំហររបស់ពួកគេថា ខ្សែប្រយុទ្ធ Marcus Rashford គឺមិនមែនសម្រាប់លក់នោះទេ។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ប្រឈមនឹងបញ្ហាលំបាកនៅ Old Trafford ហើយត្រូវបានក្លិប Paris Saint-Germain ចាប់អារម្មណ៍ចង់បាន ប៉ុន្ដែមិនមានសំណើផ្លូវការណាមួយបានដាក់នៅលើតុនៅឡើយទេ។ PSG បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់ Rashford នៅប៉ុន្មានថ្ងៃកន្លងមកនេះ មុនពេលការផ្ទេរកើតឡើង។ ទោះយ៉ាងណាក្ដី គេក៏ដឹងពីបំណងរបស់ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ថាគេចង់បន្ដលេងនៅ Old Trafford។ ក្លិបក្លិបបិសាចក្រហម ក៏មិនចង់បាត់បង់កីឡាករដែលដុះដាលចេញពីថ្នាលរបស់ពួកគេដែរ ទោះបីជាបច្ចុប្បន្ន Rashford ធ្លាក់ជើងបន្ដិចក៏ដោយ៕ ប្រភព៖ talkSPORT ...