កីឡាករក្រុមតោខៀវ Chelsea កីឡាករ Mason Mount បានលើកយកខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ថាកំពុងតែនាំមុខគេ ដើម្បីឈ្នះពានកីឡាករឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។ ជាក់ស្តែង ថ្វីត្បិតតែក្រុមមេឃខៀវ Manchester City កំពុងតែធ្វើបានល្អខ្លាំងក៏ដោយ ប៉ុន្តែយ៉ាងណា Salah នៅតែបន្តនាំមុខ ក្នុងនាមជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ ចំនួន ១៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ លើកសម្រាប់ក្រុមហង្សក្រហម ហើយថែមទាំងបាន assist ៩ លើកបន្ថែមទៀតផងដែរ ។ ហើយមិនតែប៉ុណ្ណោះ Mount ជឿជាក់ថាកីឡាករអេហ្ស៊ីបរូបនេះ កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ...