ទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍ថា បានទៅដល់ទីក្រុង Turin ហើយ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងផ្ទេរអាចទៅរួចមួយ ជាមួយក្លិបសេះបង្កង់ Juventus ។ ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ ជាមួយក្លឹប Barcelona ភ្ជាប់ទំនាក់ទំងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Camp Nou នៅពេញមួយរដូវក្តៅនេះ ។ ហើយមិនតែប៉ុណ្ណោះ វាត្រូវបានដឹងថា Depay បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរ ទៅកាន់ក្លិប Juventus ហើយបើយោងតាម លោក Gianluca Di Marzio ភ្នាក់ងាររបស់កីឡាកររូបនេះ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងទីក្រុង Turin ដើម្បីពិភាក្សាអំពីកិច្ចសន្យារយៈពេល ២ ...