យោងតាមប្រភពពីសារព័ត៌មាន Goal បានរាយការណ៍ថា ខ្សែការពារ Nat Phillips នឹងរំពឹងថាចាកចេញពី Liverpool។ ក្លិបហង្សក្រហមបានបដិសេធ សំណើខ្ចីដើម្បីទិញផ្ដាច់ពីក្លិប Watford ប៉ុន្ដែខ្សែការពារ Phillips ទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើនផ្សេងទៀត។ Liverpool ក៏បាននាំយកកីឡាករ Rhys William ដែលលេងក្នុងកិច្ចសន្យាខ្ចីជើងនៅក្លិប Swansea ជាទីដែលគេបង្ហាញខ្លួនលើទីលានបានតែ៧ប្រកួតប៉ុណ្ណោះ ហើយការមកកាន់ទឹកដី Anfield វិញជាការបំពេញកន្លែងដែលទំនេរពេល Phillips ចាកចេញ។ ក្លិបហង្សក្រហមបានកំណត់តម្លៃខ្សែការពាររូបនេះ១៥លានផោន ប្រសិនបើក្លិបណាចាប់អារម្មណ៍ចង់បានគេទៅចូលក្រុម៕ ...