យោងតាមប្រភពពីសារព័ត៌មាន talkSPORT បានឱ្យដឹងថា ខ្សែបម្រើ Jesse Lingard នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Manchester United ក្រោមកិច្ចសន្យាខ្ចីជើងក្នុងតម្លៃដែលត្រូវបានរំពឹងថាប្រមាណ ៣,៥លានផោន។ ក្លិបសារិកាព្រៃ បានបង្ហាញការចង់បានខ្សែបម្រើប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្ដែពួកគេមានសំណើដែលមានតម្លៃទាបជាងនេះនៅលើតុ ហើយរំពឹងថាអាចនឹងពិចារណាការចរចាជាថ្មី។ កីឡាករវ័យ២៩ឆ្នាំរូបនេះ បានចូលរួម Man Utd តាំងពីអាយុ៧ឆ្នាំ ហើយបានបង្ហាញពីការចង់ចាកចេញពីក្លិបមុនដាច់រដូវកាលនេះ ប៉ុន្ដែការចាកចេញពិបាកនឹងសម្រេចទៅបាន ដោយសារលក្ខខណ្ឌដែល Man Utd កំណត់លើកុងត្រារបស់គេ៕ ...