ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ នឹងរៀបចំផ្តល់ឲ្យខ្សែប្រយុទ្ធ Kylian Mbappe ក្លាយជាកីឡាករ ដែលអាចរកចំណូលបានច្រើនជាងគេរបស់ក្លឹប ដោយនាំមុខទាំង កីឡាករ Lionel Messi និង Neymar ដើម្បីទាក់ចិត្តរូបគេឲ្យស្នាក់នៅក្លិបបន្តទៀត ។ ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតមួយ បន្ទាប់ពីផ្ទេរមកកក្លិប PSG ពីក្រុម Monaco ក្នុងឆ្នាំ ២០១៨ ប៉ុន្តែទោះជាយ៉ាងណា អនាគតរបស់គេបច្ចុប្បន្ន ហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ដោយសារតែកុងត្រាកាន់តែខិតជិតផុតកំណត់ទៅហើយ ។ ដោយឡែក ក្លិប Real Madrid ត្រូវ​បាន​គេយល់ថា ជាគោលដៅដ៏ធំមួយសម្រាប់ Mbappe ដោយពួកគេនឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំង ...