Pierre-Emerick Aubameyang មិនចង់ចាកចេញពី Barcelona នោះទេ។ យោងតាមប្រភពពី Mundo Deportivo បានរាយការណ៍ថា អតីតខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ រីករាយក្នុងការប្រកបអាជីពនៅទឹកដី Camp Nou ទោះបីជាមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិប Chelsea ក៏ដោយ។ Aubameyang មិនចង់ផ្ញើអនាគតទៅនឹងក្លិបណាផ្សេងក្រៅពី Barcelona ឡើយ បើទោះបីជាពេលនេះ គេត្រូវ​ប្រឈមការប្រជែងតំណែងនៅក្នុងតំបន់ប្រយុទ្ធក្ដី។ ប៉ុន្ដែយោងតាមប្រភពផ្សេងទៀត បានរាយការណ៍ថា ក្លិបអេស្ប៉ាញ បានដាក់តម្លៃ២៣លានផោន ដើម្បីផ្ទេរចេញខ្សែប្រយុទ្ធជម្រើសជាតហ្កាបុងរូបនេះ៕ ប្រភព៖ បរទេស ...

ថ្មីៗនេះ អ្នកចាត់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បាន​ចេញ​មុខ ដើម្បីធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការលើកឡើងជាច្រើន ជុំវិញទំនាក់ទំនង ជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Barcelona ។ ជាក់ស្តែង កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ទើបតែបានចូលរួមជាមួយក្លឹប Barcelona កាលពីខែមករាកន្លងទៅប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍ថ្មីៗនេះ បានបង្ហាញថាគេអាចនឹងមានការផ្លាស់ប្តូរចេញពីក្លិបវិញ នៅរដូវក្តៅនេះ។ តែទោះបីជា លោក Xavi នៅតែចង់រក្សាខ្សែប្រយុទ្ធរូបនេះ ស្របពេលក្លិប Barcelona ត្រូវការដកកីឡាករក្នុងក្រុមចេញខ្លះ ដើម្បីបង្កើនស្ថេរភាពប្រាក់ឈ្នួលនៅក្នុងក្រុមរបស់ពួកគេ ដូច្នេះទើបអាចចុះឈ្មោះកីឡាករចំណូលថ្មី ទៅក្នុងបញ្ជីក្រុម សម្រាប់រដូវកាលក្រោយបាន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញទំនាក់ទំនងនេះ គ្រូបង្វឹក ...