ថ្មីៗនេះ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសឱ្យក្រុមយក្សអេស្ប៉ាញ Real Madrid នៅក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ខ្លួនមួយរូប នៅទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ។ ជាក់ស្តែង កីឡាករដែល Chelsea ចង់ឱ្យផ្ទេរទៅ Madrid នោះ គឺខ្សែប្រយុទ្ធ Timo Werner នៅពេលដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់ជួបប្រទះជាមួយភាពលំបាកយ៉ាងខ្លាំង ចាប់តាំងពីបានមកដល់ទឹកដី Stamford Bridge ពីក្រុម RB Leipzig ក្នុងឆ្នាំ ២០២០ មក ។ យ៉ាងណាថ្មីៗនេះ យោងតាមការចុះផ្សាយពី Cadena Ser បានបង្ហាញថាក្លិប Chelsea កំពុងចង់ចែកផ្លូវជាមួយ Werner ...

អតីត​កីឡាករ​ជើង​ចាស់​លោក David Sanchez បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ប្រសិន​ណា​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Barcelona គឺ Ousmane Dembele ព្រម​ផ្ទេរ​មក​ក្លឹប Real Madrid នោះ​គឺ​លោក​នឹង​រីករាយ​ចិត្ត​បំផុត។ ផ្អែក​តាម​ស្ថានភាព​ចុង​ក្រោយ Dembele ក៏​កំពុង​ត្រូវ​បាន​ក្លឹប Barcelona បង្ខំ​ឲ្យ​រក​ក្លឹប​ថ្មី មុន​ដំណាច់​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ។ ដ្បិត​ពេល​នេះ​មិន​ទាន់​ច្បាស់​ថា នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ តែ​តាម​ការ​យល់​ឃើញ​របស់ Sanchez និយាយ៖ “ខ្ញុំ​ចង់​ឲ្យ Dembele គេ​ចាកចេញ រួច​ទៅ​ចូលរួម​នៅ Real Madrid”។ លោក​បន្ត៖ “ខ្ញុំ​អត់​ខ្វល់​ថា​ទី​ណា​ទេ សំខាន់​គេ​ចាកចេញ​ពី Barcelona ឲ្យ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ក៏​អត់​ខ្វល់​ដែល​គេ​នឹង​ត្រូវ​គ្រោង​ឈុត​ពណ៌​ស​ដែរ ផ្ទុយ​ទៅ​វិញ​មាន​តែ​រីករាយ​នឹង​ឃើញ​វត្តមាន​របស់​គេ​នៅ ...

អ្នកចាត់ការ Carlo Ancelotti បានឆ្លើយសំណួរជាច្រើនរបស់អ្នកសារព័ត៌មាន មុនការប្រកួត Copa del Rey វគ្គ១៦ក្រុមចុងក្រោយទល់នឹង Elche ហើយលោកក៏បានពន្យល់មូលហេតុពីអវត្តមានរបស់ អ្នកចាំទីឆ្នើម Thibaut Courtois។ នៅក្នុងបញ្ជីកីឡាករដែលត្រៀមសម្រាប់ការប្រកួតនោះ ពុំមានឃើញវត្តមាន អ្នកចាំទីដៃទី១របស់ក្រុមអធិរាជសនោះទេ ហើយនេះអាចជាការផ្ដល់ឱកាសដល់ Andriy Lunin ដើម្បីបញ្ចេញសមត្ថភាព។ ចំពោះមូលហេតុដែល Courtois អវត្តមាន លោក Ancelotti បាននិយាយថា៖ “គេមិនអាចចូលរួមបានទេ។ វាគ្មានអ្វីធ្ងន់ធ្ងរឡើយ, គេនឹងខកខានពីរបីថ្ងៃ វាគឺបែបនេះ។ វាជាបញ្ហាឯកជន ខ្ញុំមិនអាចនិយាយលើសពីនេះបានឡើយ។ ខ្ញុំគិតថា គេនឹងត្រលប់មកប្រកួតនាថ្ងៃអាទិត្យ”។ សូមបញ្ជាក់ថា Courtois បានបង្ហាញគុណផលល្អគាប់ប្រសើរសម្រាប់ក្រុមអធិរាជស សម្រាប់រដូវកាលនេះ ដោយបានជួយពួកគេឈរកំពូលតារាង ...

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងកាន់តែកៀកជិតបញ្ចប់ការចុះហត្ថលេខាលើ ខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីពួកគេបានផ្តល់ជូនកិច្ចសន្យា ដែលមានភាពល្អប្រសើជាង ក្រុមក្រុមតោខៀវ Chelsea សម្រាប់តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ ។ ជាការពិតណាស់ Rudiger នឹងត្រូវផុតកុងត្រាបច្ចុប្បន្នរបស់គេ នៅដំណាច់រដូវកាលនេះ ហើយយោងតាមប្រភពជាច្រើនបានបង្ហាញថា រូបគេថែមទាំងបានច្រានចោល ការផ្តល់ជូនសំណើជាច្រើនលើក ពីសំណាក់ក្លិប Chelsea ទៀតផង ។ ជាក់ស្តែង ក្លឹបតោខៀវកំពុងចង់ផ្តល់ប្រាក់ឈ្នួលដល់ Rudiger ក្នុងមួយសប្តាហ៍ ប្រហែល ១៤០ ០០០ ផោន ប៉ុន្តែកីឡាករវ័យ ២៨ ឆ្នាំ ចង់បានទ្វេដង ដែលជាហេតុធ្វើឲ្យក្លិបនៅអង់គ្លេសមួយនេះ មិនអាចមានលទ្ធភាពផ្តល់ជូនបាន ...