ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងបង្វែការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ក្រុម Wolverhampton Wanderers រូបនេះវិញ ប្រសិនបើពួកគេបរាជ័យក្នុងការតាមប្រមាញ់យក ខ្សែបម្រើ Frenkie de Jong ពីក្រុម Barcelona។ ជាក់ស្តែង ស្ទើតែពេញមួយរដូវក្តៅនេះ ក្រុមបិសាចក្រហមបានពិភាក្សាជាមួយក្លឹបយក្សកាតាឡាន់ លើកិច្ចព្រមព្រៀងអាចទៅរួចមួយ សម្រាប់កីឡាករ De Jong ដែលត្រូវបានគេជឿថាជាគោលដៅចម្បងរបស់ គ្រូបង្វឹក លោក Erik ten Hag ។ តែទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរដ៏មានសក្តានុពល របស់ De Jong  មកកាន់ Old Trafford នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ខណ:ដែលវា បានធ្វើឱ្យក្រុម ...