ថ្មីៗនេះ អ្នកចាត់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បាន​ចេញ​មុខ ដើម្បីធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការលើកឡើងជាច្រើន ជុំវិញទំនាក់ទំនង ជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Barcelona ។ ជាក់ស្តែង កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ទើបតែបានចូលរួមជាមួយក្លឹប Barcelona កាលពីខែមករាកន្លងទៅប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍ថ្មីៗនេះ បានបង្ហាញថាគេអាចនឹងមានការផ្លាស់ប្តូរចេញពីក្លិបវិញ នៅរដូវក្តៅនេះ។ តែទោះបីជា លោក Xavi នៅតែចង់រក្សាខ្សែប្រយុទ្ធរូបនេះ ស្របពេលក្លិប Barcelona ត្រូវការដកកីឡាករក្នុងក្រុមចេញខ្លះ ដើម្បីបង្កើនស្ថេរភាពប្រាក់ឈ្នួលនៅក្នុងក្រុមរបស់ពួកគេ ដូច្នេះទើបអាចចុះឈ្មោះកីឡាករចំណូលថ្មី ទៅក្នុងបញ្ជីក្រុម សម្រាប់រដូវកាលក្រោយបាន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញទំនាក់ទំនងនេះ គ្រូបង្វឹក ...