Timo Werner បាន​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ RB Leipzig ជា​ថ្មី ជាមួយ​ការ​ទិញ​ពេញ​ថ្លៃ​ចេញ​ពី​ក្លឹប​អាណាព្យាបាល Chelsea។ មក​ការ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្លឹប នៅ​រដូវ​កាល​ថ្មី ក៏​ស្រាប់​តែ​រក​បាន​គ្រាប់​បាល់ ទទួល​ការ​សាទរ​ពី​អ្នក​គាំទ្រ​ភ្លែត។ កីឡាករ​អាល្លឺម៉ង់​ជា​ចំណែក​រក​បាន​មួយ​គ្រាប់ នៅ​ការ​ស្មើ ២-២ រវាង Leipzig និង Koln នៅ​ក្របខ័ណ្ឌ Bundesliga តាម​រយៈ​ការ​ស៊ុត​បាល់​ពី​ក្រៅ​ប្រអប់ នៅ​រយៈ​ចម្ងាយ​ជាង ២៧ ម៉ែត្រ បញ្ចប់​ទី​បាន​យ៉ាង​ល្អ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖ ...

ថ្មីៗនេះ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសឱ្យក្រុមយក្សអេស្ប៉ាញ Real Madrid នៅក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ខ្លួនមួយរូប នៅទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ។ ជាក់ស្តែង កីឡាករដែល Chelsea ចង់ឱ្យផ្ទេរទៅ Madrid នោះ គឺខ្សែប្រយុទ្ធ Timo Werner នៅពេលដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់ជួបប្រទះជាមួយភាពលំបាកយ៉ាងខ្លាំង ចាប់តាំងពីបានមកដល់ទឹកដី Stamford Bridge ពីក្រុម RB Leipzig ក្នុងឆ្នាំ ២០២០ មក ។ យ៉ាងណាថ្មីៗនេះ យោងតាមការចុះផ្សាយពី Cadena Ser បានបង្ហាញថាក្លិប Chelsea កំពុងចង់ចែកផ្លូវជាមួយ Werner ...