ក្លិប Tottenham Hotspur ត្រៀមចាយ៤១លានផោន ដើម្បីបង់ថ្លៃផ្ទេរខ្សែការពារ Cristian Romero ឱ្យចូលរួមជាមួយពួកគេជាអចិន្ដ្រៃយ៍ ក្រោយខ្ចីជើងកីឡាករូបនេះមួយរដូវកាល។ ខ្សែការពារកណ្ដាលជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញភាពលេចធ្លោ សម្រាប់ការបង្ហាញខ្លួនក្នុងរដូវកាលដំបូងនៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ដែលខ្ចីជើងគេពីក្លិបអ៊ីតាលី Atalanta។ ហើយ Spurs នឹងបំពេញកាតព្វកិច្ចទិញផ្ដាច់កុងត្រា កីឡាករវ័យ២៤ឆ្នាំពី Atalanta មកធ្វើជាកីឡាកររបស់ពួកគេពេញសិទ្ធិ៕ ប្រភព៖ talkSPORT ...

ក្លិប Tottenham Hotspur ត្រូវបានរាយការណ៍ថាខិតកាន់តែកៀក ក្នុងការឈានដល់ការព្រមព្រៀងជាមួយ ខ្សែប្រយុទ្ធ Adama Traore របស់ Wolverhampton Wanderers នេះបើយោងតាមការចុះផ្សាយរបស់ talkSPORT។ ក្លិបទាំងពីរនៅមិនទាន់ឈានដល់ការព្រមព្រៀងគ្នាសម្រាប់ តម្លៃរបស់ខ្សែប្រយុទ្ធស្លាបជនជាតិអេស្ប៉ាញរូបនេះនៅឡើយ ប៉ុន្ដែពួកគេមានឆន្ទៈក្នុងការធ្វើឱ្យការផ្ទេរនេះអាចកើតមានឡើងក្នុងខែមករានេះ។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា Wolves ទាមទារតម្លៃ២០លានផោន ប៉ុន្ដែ Spurs ព្រមឱ្យតែ១៥លានផោនប៉ុណ្ណោះ។ អតីតសមាជិករបស់ Barcelona រូបនេះ បានផ្លាស់មកចូលរួមនៅទឹកដី Molineux តាំងពីឆ្នាំ២០១៨ ដោយបានរួមចំណែកជួយពួកគេរក្សាកៅអីនៅ Premier League។ ប៉ុន្ដែអ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Antonio Conte មានការពេញចិត្តសមត្ថភាពរបស់ កីឡាករកំពូលល្បឿនរូបនេះ ហើយចង់បានគេមកលេងនៅតំណែងការពារប្រយុទ្ធស្លាប ដូចកាល Victor Moses ...