យោង​តាម​របាយ​ការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ គ្រូ​បង្វឹក​របស់​ក្រុម​ Barcelona លោក​ Xavi បាន​ផ្តល់​ដំណឹង​ទៅ​កាន់​តារា​ឆ្នើម​របស់​ក្រុម​ Chelsea ពីរ​រូប​នេះ​ថា​ គាត់​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​ពួក​គេ​មក​កាន់​ក្រុម​ឱ្យ​បាន​ នៅ​សប្តាហ៍​នេះ​ ។ ជាការពិតណាស់ទំនាក់ទំនងរវាងកីឡាករទាំង ២ និងក្លិប Barca ត្រូវបានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍ នៅក្នុងពេលថ្មីៗនេះ បើទោះបីជាពួកគេបានចុះហត្ថលេខានាំយកខ្សែការពារ Jules Kounde របស់ក្លិប Sevilla ក៏ដោយ ។ ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Sport កំពុងរាយការណ៍ថា លោក Xavi នៅតែមានចំណាប់អារម្មណ៍ចង់នាំយក Cesar Azpilicueta និង Marcos Alonso ពីក្រុមតោខៀវ ...