Rangnick បង្ហើបថាកូនក្រុមម្នាក់ និយាយត្រង់ៗថាចង់ចាកចេញពីក្លិប

ខ្សែប្រយុទ្ធ Anthony Martial បាននិយាយផ្ទាល់ប្រាប់អ្នកចាត់ការ Manchester United លោក Ralf Rangnick ថាគេមានបំណងចង់ចាកចេញពីក្លិប។

Martial មានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានតែពីរលើប៉ុណ្ណោះ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ ហើយរកគ្រាប់បាល់បានមួយគ្រាប់។

ទោះបីជាគេមានបំណងចង់ចាកចេញពី Old Trafford លោក Rangnick បានបញ្ជាក់ប្រាប់ក្លិបថា លោកមិនទាន់ទទួលបានសំណើណាមួយសម្រាប់ខ្សែប្រយុទ្ធបារាំងនៅឡើយទេ។