fbpx
អង់គ្លេស

Trippier រំលឹកថា Spurs អាចយកឈ្នះលើ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL បើសិនមានអវត្តមានកីឡាកររូបនេះនោះ

កីឡាករ Kieran Trippier ជឿជាក់ថាក្រុម Tottenham នឹងយកឈ្នះលើ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League កាលឆ្នាំ ២០១៩ ប្រសិនបើ Moussa Dembele នៅតែជាសមាជិកក្រុម ។

Kieran Trippier 

គួររំលឹកថា Dembele បានផ្លាស់ទៅកាន់ក្របខ័ណ្ឌ Super League របស់ចិន ជាមួយក្លឹប Guangzhou R&F ក្នុងតម្លៃ ១១ លានផោនកាលពីខែមករាឆ្នាំ ២០១៩ ក្រោយបង្ហាញខ្លួនបាន ២៤៩ ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់ សម្រាប់ក្រុម Tottenham ចាប់តាំងពីបានចុះហត្ថលេខាពីក្លឹប Fulham ក្នុងឆ្នាំ ២០១២ មក ។

Moussa Dembele

ហើយយ៉ាងណាមិញ Trippier ដែលបានចូលលេងវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៩ សម្រាប់ក្រុម Tottenham មុនពេលចាកចេញទៅកាន់ក្រុម Atletico Madrid ក្នុងតម្លៃ ២០ លានផោន បាននិយាយថា Dembele នឹងក្លាយជាគន្លឹះដ៏សំខាន់មួយសម្រាប់ភាពជោគជ័យរបស់ក្រុម Spurs នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ។

Moussa Dembele

មិនតែប៉ុណ្ណោះខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ​បាននិយាយទៅកាន់  Beautiful Game podcast ៖ ” ពួកគេមានកីឡាករដែលមានគុណភាព ប៉ុន្តែសម្រាប់ខ្ញុំ ផ្នែកមួយនៃការទទួលជ័យជម្នះរបស់ក្រុម Liverpool គឺដោយសារ Moussa ចាកចេញ ។ នោះគឺជាគំនិតរបស់ខ្ញុំ ” ។

Moussa Dembele

គេបន្តទៀតថា ៖ ” នោះមិនមែនជាការដោះសារអ្វីនោះទេ ប៉ុន្តែវត្តមានរបស់ Moussa តែងតែផ្តល់ជូនជ័យជម្នះដល់ក្រុម សម្រាប់ពានរង្វាន់អឺរ៉ុប ។ បើទោះមានកីឡាករបីនាក់នៅជុំវិញគាត់ក៏ដោយ ប៉ុន្តែគាត់នៅតែអាចបោះបាល់ចេញបាន ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ កីឡាករទាំង៧រូប ដែលរកគ្រាប់បាល់បានចាប់ពី ៧០០រកគ្រាប់ នៅក្នុងអាជីពរបស់ខ្លួន

Lionel Messi បានក្លាយជាកីឡាករទី៧ ដែលអាចរកគ្រាប់បាល់បានចាប់ពី៧០០គ្រាប់ឡើងទៅ សម្រាប់ក្លឹប និង ក្រុមជម្រើសជាតិ។

Lionel Messi

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ស៊ុតបាល់១១ម៉ែត្របញ្ចូលទី នៅក្នុងការប្រកួតទល់នឹងក្រុម Atletico Madrid ដែលជាគ្រាប់បាល់សរុបទី៦៧០សម្រាប់ក្លឹប Barcelona និង ៧០ទៀតសម្រាប់ក្រុមជម្រើជាតិអាហ្សង់ទីន។

ហើយខាងក្រោមនេះ ជាបញ្ជីកីឡាករ៧រូប ដែលរកគ្រាប់បាល់បានច្រើនជាង ៧០០គ្រាប់៖

Lionel Messi រកបាន៧០០គ្រាប់ ក្នុងចំណោម៨៦២ប្រកួត ចាប់ពីឆ្នាំ ២០០៣ មកទល់នឹងបច្ចុប្បន្ន

Lionel Messi

Gerd Muller រកបាន៧៣៥គ្រាប់ ក្នុងចំណោម៧៩៣ប្រកួត ចាប់ពីឆ្នាំ ១៩៦២ ដល់ ១៩៨១

Cristiano Ronaldo រកបាន៧៤៤គ្រាប់ ក្នុងចំណោម១០៤១ប្រកួត ចាប់ពីឆ្នាំ ២០០១ មកទល់នឹងបច្ចុប្បន្ន

Cristiano Ronaldo

Ferenc Puskas រកបាន៧៤៦គ្រាប់ ក្នុងចំណោម៧៥៤ប្រកួត ចាប់ពីឆ្នាំ ១៩៤៣ ដល់ ១៩៦៦

Pele រកបាន៧៦៧គ្រាប់ ក្នុងចំណោម៨៣១ប្រកួត ចាប់ពីឆ្នាំ ១៩៥៧ ដល់ ១៩៧៧

Romario រកបាន៧៧២គ្រាប់ ក្នុងចំណោម៩៩៤ប្រកួត ចាប់ពីឆ្នាំ ១៩៨៥ ដល់ ២០០៧

Josef Bican រកបាន៨០៥គ្រាប់ ក្នុងចំណោម៥៣០ប្រកួត ចាប់ពីឆ្នាំ ១៩៣១ ដល់ ១៩៥៦

ប្រភព៖ talkSPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker