ខ្សែប្រយុទ្ធជប៉ុន Daizen Maeda រកគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតសម្រាប់ Celtic ដោយត្រូវការពេលមិនដល់៤នាទីផង ក្នុងការប្រកួតជ័យជម្នះលើ Hibernian ដោយលទ្ធផល ២-០។ កីឡាករ Josip Juanovic ក៏រកបានមួយគ្រាប់ផងដែរ ក្នុងការប្រកួតតង់ទី១ពីការស៊ុតបាល់ប៉េណាល់ទី ដែលជួយឱ្យ Celtic ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីតាមប្រកៀកក្រុមកំពូលតារាង Rangers ដែលនឹងត្រូវជួបតតាំងជាមួយ Aberdeen នៅថ្ងៃអង្គារនេះ។ ក្រៅពី Maeda កីឡាករជប៉ុនពីររូបផ្សេងទៀត ក៏ទទួលបានឱកាសចូលលេងក្នុងការប្រកួតនេះដែរ ដោយ Reo Hatate លេងក្នុងជម្រើស១១នាក់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ខណៈ Yosuke Ideguchi ត្រូវបានប្ដូរចូលពីកៅអីបម្រុង ប៉ុន្ដែកីឡាករជប៉ុនម្នាក់ទៀតគឺ Kyogo Furuhashi មិនមានវត្តមាននោះទេ ...

Liverpool បានបរាជ័យលើកទី២ ក្នុងរដូវកាលនេះនៅ Premier League ក្រោយចាញ់ក្រោមថ្វីជើងរបស់ Leicester City ដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ Ademola Lookman ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Leicester ក្នុងការប្រកួតតង់ទី២ ខណៈអ្នកចាំទី Kasper Schmeichel សង្គ្រោះបាល់ប៉េណាល់ទី ដែលស៊ុតដោយខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម។ នេះជាបរាជ័យទី២របស់ក្រុមលោក Jurgen Klopp ក្នុងលីគកំពូលអង់គ្លេស រដូវកាលនេះ ដោយពួកគេមានគម្លាត៦ពិន្ទុពីក្រុមកំពូលតារាង Manchester City៕ ...

Manchester United បានវាយបកតាមស្មើ Newcastle ក្នុងការប្រកួត Premier League ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទនេះ។ គ្រាប់បាល់របស់ Cavani បានធានាថា លោក Rangnick មិនទាន់បរាជ័យនោះទេ ក្នុងការដឹកនាំការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្ដែបើមើលពិន្ទុក្នុងតារាង Top 4 ពួកគេហាក់នៅដាច់ឆ្ងាយ។ Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ពីការចូលរួមលេង ១៧លើក និងមានគម្លាត៧ពិន្ទុពីតំបន់ Top 4 ខណៈ Newcastle កំពុងត្រដាបត្រដួសនៅបាតតារាងមាន១១ពិន្ទុពីការលេង១៩ប្រកួត៕ ...