(វីដេអូ) ទស្សនាការសង្គ្រោះបាល់យ៉ាងមមាញឹករបស់ អ្នកចាំទី Johnsson ពីការស៊ុតរបស់កីឡាករ Man UTD

អាល្លឺម៉ង់៖ Manchester United ទទួលបានឱកាសក្នុងការឡើងទៅកាន់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ដោយបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ក្នុងការប្រកួតជ័យជំនះទៅលើ Copenhagen ដោយលទ្ធផល 1-0។ ក្រុមបិសាចក្រហមព្យាយាមដាក់សំពាធទៅលើគូប្រកួត ហើយខ្សែប្រយុទ្ធ Mason Greenwood មានឱកាសរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ប៉ុន្ដែគ្រាប់បាល់មិនត្រូវបានផ្ដល់ឲ្យ ក្រោយពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល VAR។ នៅក្នុងតង់ទី២​ United លេងបានកាន់តែល្អសម្រាប់ឱកាសគ្រប់គ្រងបាល់ ប៉ុន្ដែមិនអាច រកគ្រាប់បាល់បាន ដោយការស៊ុតប៉ះរបារទី និង ការសង្គ្រោះបានយ៉ាងល្អ របស់អ្នកចាំទី Karl-Johan Johnsson រហូតដល់ Bruno Fernandes ស៊ុតប៉េណាល់ទី នៅនាទីទី៩៥ ដែលជាឱកាសមានតម្លៃជួយឲ្យបិសាចក្រហមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទស្សនាការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់ អ្នកចាំទី Johnsson​ របស់ក្រុម Copenhagen៖

Ronaldo រកគ្រាប់បាល់បាន១១ប្រកួតជាប់គ្នា ក្នុងជំនួបដែល Juventus យកឈ្នះ SPAL 2-1

Cristiano Ronaldo រកគ្រាប់បាល់បញ្ជូលទីបាន ១១ប្រកួតជាប់ៗគ្នា សម្រាប់ក្រុម Juventus ក្នុងការប្រកួតជ័យជំនះ 2-1 ទៅលើក្រុម SPAL ដែលមានន័យថា កីឡាករព័រទុយហ្គាល់រូបនេះ តាមស្មើកំណត់ត្រារបស់ កីឡាករ Gabriel Batistuta របស់ក្រុម Fiorentina ក្នុងរដូវកាល ១៩៩៤/៩៥ និង Fabio Quagliarella កាលពីរដូវកាលមុន។ Juan Cuadrado បានបញ្ជូនបាល់ពីស្លាបខាងស្ដាំទៅឲ្យ Ronaldo ប៉ុន្មាននាទីមុនចប់វគ្គទី១ ហើយ ខ្សែប្រយុទ្ធរបស់ក្រុម Old Lady បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកនៃការប្រកួតនោះ។ ហើយក្រុមកំពូលតារាង Juve រកបានគ្រាប់ទី២ដោយខ្សែបម្រើ Aaron Ramsey ដែលទទួលបានបាល់ពី Paulo Dybala ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ រកបានមួយគ្រាប់វិញដោយកីឡាករ Andrea Petanga ដោយបាល់ប៉េណាល់ទី៕ ទស្សនាវីដេអូហាយឡាយការប្រកួត៖

ចំណាយពេលតែ ១១នាទី ប្រុសម៉ៅទាំងពីររបស់ Real Madrid សហការគ្នាបានល្អណាស់(មានវីដេអូ)

Real Madrid មានការរីកចំរើនពីមួយប្រកួតទៅមួយប្រកួត ដែលពួកគេបានចូលលេង ហើយកាលពីប្រកួតយប់ថ្ងៃសៅរ៍ជាមួយនឹងក្រុម Atletico Madrid កីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគឺនៅស្លាបខាងឆ្វេង Vinicius Junior និង Ferland Mendy។ ខ្សែប្រយុទ្ធប្រេស៊ីល និង ខ្សែការពារបារាំង បានលេងជុំគ្នានៅពាក់កណ្ដាលការប្រកួត ដោយពួកគេត្រូវការពេលវេលាតែ ១១នាទីប៉ុណ្ណោះ ដើម្បីយល់ចិត្តគ្នា នៅលើទីលាន។ Vinicius បញ្ជូនបាល់យ៉ាងល្អទៅឲ្យ Mendy ហើយកីឡាករបារាំងរូបនេះ បានកាត់បាល់ទៅឲ្យមិត្តរួមជាតិ Karim Benzema ដែលជាអ្នករកគ្រាប់បាល់ជ័យជំនះ នៅទឹកដី Santiago Bernabeu៕ ប្រភព៖ Marca