fbpx
UEFAបាល់ទាត់អឺរ៉ុប

UEFA ​ប្រកាស​ឈ្មោះ​អាជ្ញាកណ្ដាល​ត្រៀម​ចាត់តាំង​ក្នុង​ជំនួប Juventus ប៉ះ Man Utd

ការ​ប្រកួត​រវាង​ Juventus និង Man Utd ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Juventus Stadium នៃ​ទីក្រុង Turin ប្រទេស​អ៊ីតាលី បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​កាល​ពី​ប៉ុន្មាន​ប៉ុន្មាន​សប្តាហ៍​មុន​លើ​ម្ចាស់​ផ្ទះ Old Trafford ឆ្មក់​យក ៣ ពិន្ទុ​ឈរ​កំពូល​តារាង​ពូល H។

មុន​ឈាន​ដល់​ការ​ប្រកួត​នា​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ សមាគម​បាល់ទាត់ UEFA ក៏​បាន​ប្រកាស​ពី​ឈ្មោះ​អាជ្ញាកណ្ដាល​ដែល​ត្រូវ​ចាត់​តាំង​ក្នុង​ជំនួប​ពិសេស​នោះ ដោយ​អាជ្ញាកណ្ដាល​បង្គោល​គឺ​លោក Ovidiu Hategan សញ្ជាតិ​រ៉ូម៉ានី​ធ្លាប់​ជាប់​ឈ្មោះ​នៅ​វគ្គ​ជម្រុះ​ការ​ប្រកួត World Cup 2014 និង Euro 2012 ហើយ​បច្ចុប្បន្ន​មាន​វ័យ ៣៨ ឆ្នាំ។

រូបតំណាងលោក Ovidiu Hategan

ជំនួយការ​អាជ្ញាកណ្ដាល​គឺ​លោក Sovre និង Ghorge ខណៈ​លោក Petrescu និង Coltescu ជា​អាជ្ញាកណ្ដាល​បន្ទាប់បន្សំ អម​លោក Ghnguleac ជា​អ្នក​ចាត់ចែង​ផ្លូវការ​ទី​បួន។ ជុំវិញ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ស្ថិតិ ក៏​ដូច​ជា​បញ្ជី​ឈ្មោះ​កីឡាករ CamboTrends នឹង​ចែករំលែក​នៅ​មុន​ការ​ប្រកួត​មួយ​ថ្ងៃ។

ប្រភព: ​​​Don Balon

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker