fbpx
បាល់ទាត់អឺរ៉ុប

Valverde បង្ហើបប្រាប់ពីលីគមួយ ដែលលោកចង់ទៅដឹងនាំ តែមិនមែន Premier League

អតីតគ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde បាននិយាយថាលោកនឹងពេញចិត្ត ក្នុងការទៅដឹកនាំក្រុមនៅអូស្ត្រាលីជាជាង ទៅក្របខណ្ឌ Premier League ។

Ernesto Valverde

គួររំលឹកថាលោក Valverde ត្រូវបានក្រុម Barca បណ្តេញចេញកាលពីខែមករា បើទោះបីជាគាត់ធ្លាប់ដឹកនាំក្រុមយក្សអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ជើងឯក LaLiga និង Copa del Rey រួមទាំង Supercopa de Espana ក៏ដោយ ។

ហើយយ៉ាងណាមិញដោយការពិចារណាអំពីការផ្លាស់ប្តូរបន្ទាប់របស់គាត់ លោក Valverde ហាក់បានបង្ហាញការភ្ញាក់ផ្អើល ចំពោះការផ្លាស់ទៅដឹកនាំក្រុមនៅ A-League ។

Ernesto Valverde

មិនតែប៉ុណ្ណោះលោក Valverde បាននិយាយថា ៖ “ ពេលខ្លះមនុស្សសួរខ្ញុំថា“ ចុះ Premier League យ៉ាងម៉េច?” ហើយខ្ញុំនិយាយថា“ ខ្ញុំពិតជាចង់ទៅអូស្ត្រាលីជាង ” អាជីពបាល់ទាត់មិនស្ថិតស្ថេរជារៀងរហូតទេ ហើយពេលខ្លះអ្នកគិតថាអ្នកត្រូវឆ្លៀតយកឱកាស ដើម្បីទៅរស់នៅកន្លែងប្លែកៗ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ គ្រូធំ Leipzig ប្រាប់ឲ្យអ្នកចាត់ការក្រុមទាំងអស់ គួរយកគម្រូតាមគ្រូបង្វឹកឆ្នើមនៅ PL រូបនេះ​

លោក Julian Nagelsmann គ្រូបង្វឹកក្រុម RB Leipzig បានសារភាពថាលោកបានមើលការប្រកួតរបស់ក្រុម Liverpool ដើម្បីធ្វើឲ្យមានភាពរីកចម្រើនបន្ថែមទៀត នៅក្នុងនាមជាគ្រូបង្វឹកម្នាក់ ហើយលោកបញ្ជាក់ទៀតថាកីឡាករវ័យក្មេងៗ គួរតែរៀនសូត្រពីក្រុមរបស់លោក Jurgen Klopp ។

Julian Nagelsmann 

ជាក់ស្តែងលោក Nagelsmann បានដឹកនាំក្រុម Leipzig ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Bundesliga បន្ទាប់ពីការប្រកួតទាំង ២១ ប្រកួតហើយ ខណ:កំពុងស្ថិតនៅមួយពិន្ទុ ពីក្រោយក្រុមកំពូលតារាង Bayern Munich ប៉ុណ្ណោះ ។

កីឡាករ Liverpool

មិនតែប៉ុណ្ណោះលោក Nagelsmann សង្ឃឹមថានឹងអាចនាំយកក្រុម Leipzig ឈ្នះជើងឯកអាឡឺម៉ង់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដ៏ខ្លីរបស់ពួកគេ ប៉ុន្តែលោកបញ្ជាក់ថាក្រុមរបស់លោកមានការរីកចម្រើនជាងមុន នៅពេលត្រូវបានក្លឹប Liverpool ទម្លាក់ ក្នុងពាន UCL ។

ក្រុម Liverpool

លើសពីនេះលោក Nagelsmann បាននិយាយប្រាប់ទៅកាន់ Independent ថា ៖ “ ខ្ញុំមើលការប្រកួត Liverpool ច្រើនណាស់ ។ ពួកគេមានការអភិវឌ្ឍល្អខ្លាំង។ ហើយក្នុងរយៈពេល ២ រដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Jurgen Klopp ប្រព័ន្ធលេងដែលត្រូវបានគេនិយាយច្រើន គឺវាយបកលឿនៗ និងបង្កើតឱកាសវាយប្រហារ ” ។

RB Leipzig

លោកបន្តទៀតថា ៖ ” ប្រសិនបើអ្នកចង់ក្លាយជាគ្រូបង្វឹកល្អ អ្នកត្រូវតែមើលការប្រកួតរបស់ Liverpool ។ អ្វីដែលពួកគេកំពុងធ្វើគឺមិនគួរឱ្យជឿ ” ៕

ប្រភព: Daily Mail 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker